គណៈកម្មការទី២ព្រឹទ្ធសភាអញ្ជើញជួបប្រជុំការងារជាមួយគណៈកម្មការទី១ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទី គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការ បានជួបប្រជុំគ្នាក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ការប្រាស្រ័យទាក់ទងគ្នា និងពិនិត្យពិភាក្សាលើរូបភាព និងឱកាស ដែលគណៈកម្មការទាំងពីរអាចសហការគ្នាក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម សម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។
គណៈកម្មការទាំងពីរមានទស្សនវិស័យយល់ឃើញដូចគ្នាក្នុងការធ្វើការងាររួមគ្នា ដើម្បីបង្កើននូវប្រសិទ្ធភាព និងលទ្ធផលការងារល្អ សម្រាប់បម្រើនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
ប្រភព៖ នាយកដ្ឋានព័ត៌មាន